កាលបរិច្ឆេទ: ០៩ មេសា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ក្រុមហ៊ុន ខនហ្វីរេលបានចូលរួមតាំងពិព័រណ៍ក្នុងកម្មវិធី International Best Buy 2024 ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា ដែលព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០១៧ មក។
នៅឆ្នាំនេះ មជ្ឈមណ្ឌលសន្និបាតកោះពេជ្រឆ្នាំនេះ បានស្វាគមន៍ក្រុមហ៊ុនប្រហែល ១៧០ ដែលភាគច្រើនជាក្រុមហ៊ុនមកពីប្រទេសថៃ ដើម្បីស្វែងរកឱកាសថ្មីៗនៅក្នុងទីផ្សារកម្ពុជា ឬស្វែងរកផលិតផលកម្ពុជាថ្មីៗ ដើម្បីចែកចាយក្នុងទីផ្សារប្រទេសថៃ។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ គឺជាឱកាសមួយសម្រាប់ពួកយើងក្នុងការបង្ហាញនូវផលិតផលខ្មែរពិតៗជាច្រើនប្រភេទរបស់យើង។ ក្នុងឱកាសចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ខាងមុខដ៏ខ្លីនេះ មានក្រុមគ្រួសារខ្មែរជាច្រើនគ្រោងនឹងធ្វើដំណើរទៅស្រុកកំណើត ដោយនាំយកទៅជាមួយនូវអំណោយផ្សេងៗមានទាំងផលិតផលមកពីប្រទេសថៃ និងផលិតខ្មែរផលិតក្នុងស្រុកដើម្បីផ្តល់ជូនឪពុក ម្តាយ និងបងប្អូនសាច់ញាតិ។
ក្នុងចំណោមផលិតផលពិសេសៗ របស់យើងរួមមានដូច ស្វាយរមូរ អាហារបំប៉នសុខភាព តែកញ្ចុំផ្កាម្រេចគីរម្យ ស្រាចាយ៉ាស្ពៀរីត របស់យើងបានកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា។
វត្តមាននៅក្នុងកម្មវិធីប្រភេទនេះពេញមួយឆ្នាំអនុញ្ញាតឱ្យយើងមានទំនាក់ទំនងយ៉ាងឆាប់រហ័សសម្រាប់គ្រប់ផលិតផលរបស់យើង និងផលិតផលថ្មីៗ ហើយរាល់ពេលនៃការចូលរួមយើងតែងតែជួបនូវអតិថិជន និងដៃគូថ្មីៗ រៀងរាល់ពេល។ ពិព័រណ៍អន្តរជាតិ Best Buy គឺជាពិព័រណ៍ដែលអ្នកប្រើប្រាស់ពេញនិយមបំផុតមួយក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនខនហ្វីរេលនឹងចូលរួមពិព័រណ៍នេះជាថ្មីទៀតនៅឆ្នាំក្រោយ។